RSS

តើ​រាង​កាយ​មនុស្ស​ឈប់​លូត​លាស់​នៅ​ពេល​ណា?

silhouette person នៅក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់​ៗ​ មាន​ពីរ​ដំណាក់​កាល​ដែល​រាង​កាយ​យើង​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។ ដំណាក់​កាល​ទី​មួយ គឺ​នៅ​ពេល​នៅ​ជា​ទារក​ទើប​នឹង​កើត និង​អាយុ​ក្រោម​៦​ខែ។ ដំណាក់​កាល​ទី​ពីរ គឺ​នៅ​ពេល​វ័យ​ជំទង់​។​ នៅ​ពេល​នោះ​ ក្មេង​ប្រុស​ចាប់​ផ្តើម​បែក​សំលេង និង​ដុះ​ពុក​មាត់។ ចំណែក​ឯ​ក្មេង​ស្រី​ ចាប់​ផ្តើម​មាន​រូប​រាង​កាយ​ពេញ​លេញ​ជាមនុស្ស​ស្រី។ មនុស្ស​ស្រី​ លូត​លាស់​អស់​កំពស់​ត្រឹម​អាយុ​ ១៨ ឆ្នាំ ចំណែក​ឯ​មនុស្ស​ប្រុស​បន្ត​លូត​លាស់​ថែម​ប៉ុន្មាន​ឆ្នាំ​ទៀត។

 

ហេតុ​អ្វី​មនុស្ស​យើង​ស្ងាប?

5(100)

នៅ​ពេល​មនុស្ស​យើង​អស់​កម្លាំង​ឬ​ធុញ​ទ្រាន់​ ឈាម​រត់​ចូល​ទៅ​ក្នុង​ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ ធ្វើ​ឲ្យ​​បរិមាណ​អុកស៊ីសែន​ថយ​ចុះ​ ចំណែក​ឯ​កាបូន​ឌី​អុកស៊ីត​កើន​ឡើង ដែល​ជាមូល​ហេតុ​ធ្វើ​ឲ្យ​យើង​ងងុយ​ដេក។ ប្រព័ន្ធ​សសៃ​ប្រសាទ​ខួរ​ក្បាល​បញ្ជូន​សារ​ឲ្យ​សាច់​ដុំ​មាត់​ស្ងាប​ និង​លេប​យក​ខ្យល់​ចូល​។ ធ្វើ​ដូច្នេះ​ គឺ​ទាញ​យក​អុកស៊ីសែន​បន្ថែម និង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដំណើរ​ការ​សារ​ជា​ថ្មី និង​បំបាត់​ភាព​ងងុល​ដេក។

 

តើ​ប្រាសាទ​ណា​ជា​ប្រាសាទ​សាសនា​ធំ​ជាង​គេ​បង្អស់​លើ​ពិភព​លោក?

Angkor

Angkor

អង្គរ​វត្ត​ជា​ប្រាសាទ​សាសនា​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក។ អង្គរ​វត្ត​ ជា​សំណង់​ស្ថាបត្យកម្ម​ដ៏​សំខាន់​ជាង​គេ​បំផុត​មួយ​នៅ​អាស៊ី​អាគ្នេហ៍។
អង្គរ​វត្ត​ជា​បេតិកភណ្ឌ​ពិភព​លោក ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។ អង្គរ​វត្ត​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​សៀម​រាប​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា។

 

កុំ​ជឿ​១០​យ៉ាង

download

កុំ​ដាក់​ជំនឿ​ដោយ​ប្រាស​ចាក​ហេតុផល
១. កុំ​ជឿ​ដោយ​ឮតៗគ្នា
២. កុំ​ជឿ​តាម​ល្បី​ល្បាញ
៣. កុំ​ជឿដំណឹង​ពីមាត់​មួយ​ទៅ​មាត់​មួយ
៤. កុំ​ជឿ​ដោយ​ផ្អែក​តាម​តម្រា​ក្បួន​ខ្នាត
៥. កុំ​ជឿ​ដោយ​គូស​ដៅ​ខ្លួន​ឯង
៦. កុំ​ជឿ​ដោយ​គ្នាន​គ្នេ​គិត​ប៉ាន់​ស្មាន
៧. កុំ​ជឿ​ដោយ​ត្រិះ​រិះ​គយ​គន់​តាម​អាការៈ​ប្រហាក់​ប្រហែល
៨. កុំ​ជឿ​ដោយ​សំអាង​ថា​សម​ឬ​ស្រប​តាម​គំហើញ
៩. កុំ​ជឿ​ដោយ​អាង​ឬ​ឃើញ​ថា​អ្នក​ឲ្យ​យោបល់​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​គួរ​ជឿ​ជាក់
១០. កុំ​ជឿ​ដោយ​សារ​អ្ន​ក​នោះ​ជា​គ្រូ​របស់​ខ្លួន។

 

ទម្លាប់​៧​យ៉ាង​ដែល​មាន​ឥទ្ធិពល​ក្រៃ​លែង​ដល់​សុខភាព

images (4)

១. មិន​ជក់​បារី
២. ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​កម្លាំង​តាម​ការ​គួរ
៣. មិន​សេព​សុរា​ឬ​គ្រឿង​ស្រវឹង បើ​មាន​ត្រឹម​តិច​តួច
៤.​ ទទួល​ទាន​ដំណេក​ទៀង​ទាត់​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ
៥. រក្សា​ទម្ងន់​ឲ្យ​នៅ​កម្រិត​ល្មម
៦. បរិភោគ​អាហារ​ពេល​ព្រឹក​ក្នុង​កម្រិត​ទៀត​ទាត់
៧. មិន​បរិភោគ​អាហារ​រាយ​រង​ឡេះឡោះ​ក្រៅ​ពី​ពេល​អាហារ​ធំៗ

-ស្ត្រី​ដែល​អាច​អនុវត្តន៍​បាន​ពី​៦​ទៅ​៧​ចំនុច អាច​រស់នៅ​បាន​យូរ​ជាង​ស្ត្រី​ដែល​អនុវត្ត​ន៍​បាន​ត្រឹម​តែ​០ទៅ​៣​ចំនុច​ ចំនួន​៧​ឆ្នាំ។

-បុរស​ដែល​អាច​អនុវត្តន៍​បាន​ពី​៦​ទៅ​៧​ចំនុច​ អាច​រស់​នៅ​បាន​យូរ​ជាង​បុរស​ដែល​អនុវត្តន៍​បាន​ត្រឹម​តែ​០​ទៅ​៣​ចំនុច ចំនួន​១១​ឆ្នាំ។

 

របៀប​កែ​ប្រែ​ទម្លាប់​អាក្រក់

images (3)

ពាក្យ​ចាស់​លោក​ពោល​ថា “ទម្លាប់​ធំ​ជាង​ច្បាប់​” ។ ពាក្យ​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​អានុភាព​របស់​ទម្លាប់។ អ្វី​ក៏​​ដោយ​ដែល​ក្លាយ​ទៅ​ជា​ទម្លាប់​ហើយ​ពិបាក​កែ​ណាស់។ ដូច្នេះ​មនុស្ស​គ្រប់​រូប​គួរ​ជៀស​វាង​ឲ្យ​បាន​នូវ​ទម្លាប់​អាក្រក់​ទាំង​ ឡាយ។ តែ​បើ​ទម្លាប់​អាក្រក់​ដក់​ជាប់​ក្នុង​ខ្លួន​ហើយ​គួរ​រក​វិធី​កែ​ខៃ​ឲ្យ​ ជ្រះ​​ស្រឡះ​។ ដើម្បី​នឹង​កែ​ទម្លាប់​អាក្រក់​បាន​ត្រូវៈ

១. តាំង​ចិត្ត​កែ​យ៉ាង​ពិតប្រាកដៈ ត្រូវ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា​ អ្នក​ត្រូវ​ការ​កែ​ប្រែ​ទម្លាប់​អាក្រក់​ ហើយ​ត្រូវ​ការ​ទម្លាប់​ល្អៗ​ជំនួស​វិញ។ រាល់​ពេល​ដែល​អ្នក​កែ​បាន​ នោះ​សន្ទុះ​ចិត្ត​របស់​អ្នក​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ។

២. គ្មាន​ករណី​លើក​លែងៈ ដើម្បី​កែ​ទម្លាប់​អាក្រក់​បាន​ប្រការ​សំខាន់បំផុត គឺ​ត្រូវ​គោរព​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ករណី​លែក​លែង។ កុំ​គិត​ថា “​ខុស​តែ​មួយ​មិន​អី​ទេ…” ។ ត្រូវ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ជានិច្ច។

៣.​ ស្វែង​រក​ឱកាស​អនុវត្ត​ន៍​ទម្លាប់​ល្អៈ ជំនួស​ទម្លាប់​អាក្រក់ៗ​ដោយ​ទម្លាប់​ល្អ ហើយ​អនុវត្ត​ន៍​ជា​ប្រចាំ​រហូត​ក្លាយ​ជា​រឿង​ធម្មតា​ប្រចាំ​ថ្ងៃ។

 

អាថ៌កំបាំង​ទី​១២​ដើម្បី​ក្លាយ​ជា​សេដ្ឋីៈ កំណត់​អាទិភាព​ខ្ពស់​បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ

download (6)

ការ​កំណត់​អាទិភាព ​និង​ ធ្វើការ​ទៅតាម​អាទិភាព ទាម​ទារ​នូវ​ការ​តាំង​ចិត្ត​ និង​ការ​ដាក់​វិន័យ​លើ​ខ្លួន​ឯង​។ វា​ជា​រឿង​ដែល​លំបាក​ធ្វើ​ តែ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ជោគជ័យ​ធំធេង​ ក្នុង​ឆាក​ ជីវិត។ ចូរ​សួរ​ខ្លួន​ឯង​បួន​សំណួរ។

១. តើ​កិច្ចការ​ណាមួយ​ដែល​ផ្តល់​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​អ្នក​?
២. តើគេ​បង់​ប្រាក់​ខែ​ឲ្យ​អ្នក​រាល់​ខែ​នេះ​ ព្រោះ​ចង់​ឲ្យ​អ្នក​សម្រេច​លទ្ធផល​អ្វី​ឲ្យ​គេ?
៣. តើ​កិច្ចការ​អ្វី​ដែល​មាន​តែ​អ្នក​ម្នាក់​គត់​អាច​ធ្វើ​បាន​ ហើយ​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ ឬ​អា​ជីវកម្ម​របស់​អ្នក​ប្រែប្រួល​យ៉ាង​ខ្លាំង?
៤. តើ​អ្នក​បាន​ប្រើ​ប្រាស់​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​រ​បស់​អ្នក​ ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ​ឬ​នៅ? ចូរ​​ធ្វើ​កិច្ច​ការ​ដែល​ផ្តល់​ផលិតភាព​ខ្ពស់​បំផុត​ និង​នាំ​ទៅ​ដល់​ជោគជ័យ​ហិរញ្ញវត្ថុ។
ចុង​ក្រោយ​គឺ​ពុះពារ​ប្រឹង​ប្រែង ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​ជាង​គេ​បំផុតម្តង​មួយ​រហូត​ដល់​ចប់​សព្វ​គ្រប់​ ១០០%។ នេះ​គឺ​ជា​ទម្លាប់​ដែល​នាំ​ឲ្យ​ក្លាយ​ជា​សេដ្ឋី។

(ស្រង់​ចេញ​ពី​សៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy )